សុន្ទរកថា និងសេចក្តីអធិប្បាយ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ ២០១៥-២០២៥

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានកិត្តិយស និងមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ និង ដាក់ឱ្យអនុវត្ត «គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ ២០១៥-២០២៥» ដែលជាគោលនយោ​បាយដ៏មានសារៈសំខាន់ និងសមស្របនឹងស្ថានការណ៍វិវត្តរបស់ព្រះរាជាណាចក្រកម្ពុជាយើង។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះថ្នាក់​ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការវិជ្ជាជីវៈរបស់កម្មករ, និយោជិត និងនិយោជក ដែលបានសហការរៀបចំនូវគោលនយោ​បាយដ៏មានសារៈសំខាន់នេះឡើង។ ជារួម ខ្ញុំពិតជាមានការពេញចិត្ត និងមានមោទនភាព ដែលឯកសារ គោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារនេះ ត្រូវបានរៀបចំឡើងក្នុងភាពជាម្ចាស់ និងការទទួល​ខុសត្រូវខ្ពស់ពីសំណាក់កូនខ្មែរយើង ដែលមានសមាសភាពគ្រប់វ័យ ទាំងវ័យចំណាស់, ទាំងវ័យកណ្តាល, ទាំងវ័យក្មេង ដែលពោរពេញដោយសមត្ថភាពខ្ពស់, ថាមពល និងភាពច្នៃប្រឌិត។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍ ជាពិសេសអង្គការអន្តរជាតិខាងការងារ, សហគមន៍អឺរ៉ុប និងទី​ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសស៊ុយអែត ដែលបានផ្តល់ការគាំទ្រ និងផ្តល់មតិយោបល់​ជាធាតុចូលសំខាន់ដល់ការរៀបចំឯកសារនេះ។ ជាការពិត ការប្រកាសដាក់ឱ្យអនុវត្តនូវ … Continue reading សុន្ទរកថា និងសេចក្តីអធិប្បាយ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ ២០១៥-២០២៥